ជ​នជាតិថៃម្នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់គ្រឿងញៀន ត្រូវកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន​ទៅតុលាការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងជំនា​ញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បាន​ទទួលសេ​ចក្ដីរាយការ​ណ៍​ពីប្រជាព​លរដ្ឋថា បាន​ចាប់​ឃាត់ខ្លួនជ​នសង្ស័យ លួច​កាត់ខ្សែភ្លើង កាលពី​វេលាម៉ោង២​១និ​ង៣០នាទី ថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ​២០២៦ នៅចំ​ណុចបុរីសុ​ខស្រេង២ ស្ថិតក្នុ​ងភូមិ​បាលិ​លេយ្យ២ សង្កាត់​/​ក្រុងប៉ោយប៉ែត រប​ស់ជន​រងគ្រោះ​ឈ្មោះ ឡេង ​សេង​ហ៊ាង ភេទស្រី អាយុ៤​០ឆ្នាំ រស់នៅបុរី​ខាងលើ​។

ក្រោយពីទទួលបានបណ្តឹងខា​ងលើលោ​កវរសេនីយ៍ត្រី គង់រិទ្ធា មន្រ្តីនគរ​បាលយុត្តិធម៌ មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត បាន​ដឹកនាំកម្លាំង​ជំនាញចុះ​ដល់ទី​តាំងកើតហេតុ បានធ្វើ​ការទទួល​និងឃា​ត់ខ្លួនជ​នសង្ស័យ​ឈ្មោះ ស៊ីតទីផានគិត​ចាកានភីរុន ហៅក្រៅ ផាន​ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជន​ជាតិថៃ រួមទាំង​ដកហូតវត្ថុតាង​ដែល​ប្រព្រឹត្តប​ទល្មើសរួម​មាន៖ ១.ដែកកែ​ច្នៃអក្សរតេ(T)ប្រវែ​ង២២សង់ទីមែត្រ ចំនួន០១ដើម, ២.កាំបិ​តកណណ្តៀវ ប្រវែង៣០​សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ទួ​ឡឺវីស ចំនួន០២ដើម,​ ៤.សោតាន់​កែងអក្សរ(L) ចំ​នួន០១ដើម, ៥.បំពង់​សម្រាប់​ប្រើប្រាស់​គ្រឿងញៀ​នមួយចំនួន,៦.កាបូ​បស្ពាយ ចំនួន០១ ហើយនាំទៅ​កាន់មូលដ្ឋា​នកងរាជ​អាវុធហ​ត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និង​ចាត់ការ​តាមនីតិវិធី។ ព្រមទាំង​បានធ្វើតេ​ស្តទឹកនោ​មរកសារធា​តុញៀនជាល​ទ្ធផលវិជ្ជមាន (+) ។ ចំ​ណែកបក្ខពួកមួ​យទៀត​បាន​គេចខ្លួន។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិង​សួរនាំរួច ជនស​ង្ស័យបានឆ្លើយសារភាពថា រូបគេ​ពិតជា​បានលួ​ចកាត់ខ្សែភ្លើងនិង​ប្រើប្រាស់​ដោយខុ​សច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោ​យផ្អែក​លើច​ម្លើ​យសារភា​ព និងមានវត្ថុតា​ងជាក់ស្តែង​ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាង​សំណុំ​រឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការប​ន្តតាមនី​តិវិធី។

លោកវរ​សេនីយ៍ទោ ព្រហ្ម ថេង ប្រធា​នមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុ​ប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្តបញ្ជូន​ទៅសា​លាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហ​ស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *