ទិវាពិភពលោកសង្គ្រោះបឋមនិងទិវាសន្តិភាពអន្តរជាតិ

(បន្ទាយមានជ័យ) ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងទិវាពិភពលោកសង្គ្រោះបឋមនិងទិវាសន្តិភាពអន្តរជាតិ២១ កញ្ញា ឆ្នាំ២ឥ២៦ ក្រោមប្រធានបទវិនិយោគលើសន្តិភាពនិងសង្គ្រោះបឋមសម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា ។ដោយពិធីនេះបានប្រារព្ធធ្វើឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃចន្ទ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹករស់នៅបណ្ដោះអាសន្នក្នុងភូមិរងចាំនិងក្រុមយុវជនកាកបាទក្រហមផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន បច្ចុប្បន្នហៅភូមិរង់ចាំ មានចំនួនសរុប ៣,៣១៨ គ្រួសារនិងមនុស្សរាយចំនួន ១៣,២៥៩នាក់ ស្រី ៦,៦៤២នាក់ និងកុមារ ៣,៤១៦ នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៣,៣១៨គ្រួសារក្នុងនោះមានគ្រួសារវីរៈកងទ័ពចំនួន១៤៥ គ្រួសារ។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាមកវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបានប្រគល់ភារកិច្ចឲ្យក្រុមការងារចំពោះកិច្ចធ្វើការរៀបចំដីដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅឲ្យបានប្រសើរជាងមុន។ដោយបានផ្ដល់ដីទំហំ ២ឥម៉ែត្រគុណនិង ៣០ ម៉ែត្រក្នុងមួយគ្រួសារៗ និងសាងសង់ផ្ទះទំហំ ៥ ម៉ែត្រគុណនឹង ៧ម៉ែត្រលើផ្ទៃដីចំនួន ៤០០ហិតានិងដកទុកសម្រាប់ធ្វើកសិកម្មចំនួន ១១៣ហិតាដោយដីទាំងអស់នោះគឺឯកឧត្តម កែគឹមយ៉ាន និងលោកជំទាវបានឧបត្ថម្ភជូនរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនិងទិវាសន្តិភាពអន្តរជាតិនៅក្នុងភូមិរង់ចាំដែលបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅបណ្ដោះអាសន្ននេះគឺជាការស បញ្ជាក់ពីក្តីស្រឡាញ់ឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាសន្តិភាពពង្រឹងសមត្ថភាពសង្គ្រោះបឋមឲ្យបានកាន់តែល្អប្រសើរ ដើម្បីភាពធន់ជួយដល់សុខុមាលភាពរបស់មនុស្សជាតិ។

ឯកឧត្តមបន្តថា ប្រធានបទខាងលើនេះរំលឹកយើងថាការសង្គ្រោះជីវិតមនុស្សនិងការកសាងសន្តិភាពគឺមានការទំនាក់ទំនងគ្នាយ៉ាងស្និទ្ធស្នាលតាមរយៈកុសលធម៌មនុស្សធម៌និងសាមគ្គីភាព។
វិជ្ជាសង្គ្រោះបឋមមិនត្រឹមតែជាជំនាញវេជ្ជសាស្ត្រប៉ុណ្ណោះទេប៉ុន្តែគឺជាសកម្មភាពមនុស្សធម៌ភ្លាមៗនៅពេលនរណាម្នាក់រងរបួសធ្លាក់ខ្លួនឈឺភ្លាមៗឬជួបប្រទះហេតុការណ៍បន្ទាន់គឺមនុស្សដំបូងគេដែលយើងអាចជួយបានមុនពេលក្រុមគ្រូពេទ្យជំនាញមកដល់ យើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងការគោរពអាណិតអាសូរកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការនិងការស្ម័គ្រចិត្តជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ។ក្នុងទិវាដ៏មានអត្ថន័យនេះផងដែរក្រុមយុវជននិងអ្នកស្ម័គ្រចិត្តបានធ្វើការសំដែងស្ដីពីវិជ្ជាសង្រ្គោះបឋមជូនដល់បងប្អូនចូលរួមទស្សនាដើម្បីបានយល់ដឹងនិងស្វែងយល់៕

Leave a Reply

Your email address will not be published. Required fields are marked *