(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ពេលដល់ចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រងប៉ោយប៉ែត បានប្រទះឃើញយុវជនជនចំនួន ០៤នាក់ គួរឱ្យសង្ស័យ កម្លាំងហៅមកសួរនាំព្រមទាំងធ្វើការឆែកឆេរលើខ្លួនរកឃើញ ១-ឈ្មោះ តាំង ហុកឆាយ ភេទប្រុស អាយុ ៣២ឆ្នាំ ឆែកឆេររកឃើញម្ស៉ៅក្រាមសថ្លា(ICE) ចំនួន០១កូនថង់កិប ទម្ងន់ ០,២២ក្រាម, ២-ឈ្មោះ ដាក ប៊ីចេង ភេទប្រុស អាយុ៣៤ឆ្នាំ ឆែកឆេររកឃើញ បំពង់កែវសម្រាប់ជក់គ្រឿងញៀន ០១, ៣-ឈ្មោះ រិទ្ធ សុផល ហៅ អាតឿ ភេទប្រុស អាយុ២៧ឆ្នាំ (វត្ថុតាងគ្មាន), ៤-ឈ្មោះ សន ហាវ ហៅ តឿ ភេទប្រុស អាយុ ២៧ឆ្នាំ (វត្ថុតាងគ្មាន) ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តិ៍រកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)ទាំង៤នាក់។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

