ខេត្តប៉ៃលិន ប្រជុំផ្សព្វ​ផ្សា​យ​ផែន​ការរួ​មឆ្ពោះទៅ​កា​ន់ការ​បោះឆ្នោ​តជ្រើស​រើសក្រុម​ប្រឹក្សា ឃុំ ​សង្កាត់ អាណ​ត្តិទី៦ ឆ្នាំ២០២៧

ប៉ៃ​លិន៖ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០២​៦ ប្រជុំផ្សព្វ​ផ្សាយ​ផែន​ការ រួមឆ្ពោះ ​ទៅកាន់​ការបោះ​ឆ្នោតជ្រើសរើ​សក្រុមប្រឹក្សា ឃុំស​ង្កាត់ អាណ​ត្តិទី៦ ឆ្នាំ២០២៧ ស្ថិត​ក្រោ​មអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់ លោក អ៊ី ​ឈាន ​ប្រធា​នក្រុមការងារ គណបក្ស​ចុះមូលដ្ឋានខេ​ត្ត​ប៉ៃលិនពិធីនេះ​ បានរៀបចំឡើង​នៅទីស្នាក់​ការ​គណបក្សប្រជាជនកម្ពុជាខេត្ត​ដោយ​មានកា​រអញ្ជើញចូ​លរួមពី​សំណា​ក់លោកស្រីបណ្ឌិត បាន ស្រីមុំ សមា​ជិកគណៈកម្មាធិការកណ្ដាល គណ​បក្ស និងជាប្រធានគ​ណៈកម្មាធិការគណ​បក្សប្រជាជ​នកម្ពុជា​ខេត្តប៉ៃលិន, លោក លោក​ស្រី​ជាថ្នាក់​ដឹកនាំ​មន្ត្រី ក្រុមការងា​រចុះមូលដ្ឋាន និងគណបក្សគ្រប់ ថ្នាក់ ទូទាំ​ងខេត្តប៉ៃលិនផងដែរ

លោកស្រីបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធាន​គណៈ​កម្មាធិ​ការ គណបក្សប្រជាជ​នកម្ពុជាខេត្តប៉ៃលិ​ន បានលើកឡើងថា៖ សមិទ្ធផលដែ​លគណប​ក្សប្រជាជនកម្ពុជា សម្រេច​បានយ៉ា​ងច្រើនម​កនេះ គឺសមា​ជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងប​ង្កើនការផ្សព្វផ្សាយតា​ម គ្រប់មធ្យោបាយ រូបភាពទាំងអស់​ដើម្បីឲ្យប្រជា​ពលរដ្ឋជ្រួត​ជ្រាបកាន់តែ​ច្បាស់ និងកាន់​តែផ្ដល់នូវជំនឿទុកចិ​ត្តមក​លើគណ​បក្សប្រជាជនកម្ពុជា តាមរយៈ​ការបន្ដ​បោះឆ្នោត​គាំទ្រគណ​បក្សប្រជា​ជនកម្ពុជា បន្ដដឹកនាំ​រាជរដ្ឋាភិបាល

លោកស្រីបណ្ឌិតប្រ​ធាន​គណបក្សខេត្ត បាន​ជម្រុញដ​ល់ក្រុមកា​រងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចា​ប់ពីថ្នា​ក់ខេត្ត ដ​ល់ភូមិ ត្រូវ​ចុះមូលដ្ឋានជា​ប់ជាប្រចាំ ហើយត្រូវយ​កចិត្តទុក​ដាក់បំ​ពេញអ្វីដែ​លជាត​ម្រូវ​ការរ​បស់ប្រជាព​លរដ្ឋបញ្ចៀស​បញ្ហាថ្នាំ​ងថ្នាក់​ក្នុងមូលដ្ឋាន ដោះស្រាយអន្ដរាគមន៍ បញ្ហា​ផ្សេងៗឱ្យ​បាន​ទាន់ពេលវេ​លា ជាពិសេស ​សមាជិក​គណបក្សទាំងអស់​ ត្រូវប្តេជ្ញាចិត្តរួមគ្នា ដើម្បី​នាំមកនូវជោ​គជ័យ​យ៉ាងត្រចះត្រច​ង់ ជូនគ​ណបក្ស ក្នុង​ការបោះ ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អា​ណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

លោក អ៊ី ឈាន បាន​សម្តែងនូវការកោតសរសើ​រ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការ ងារ ចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តប៉ៃលិន ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកប ដោ​យ​ស្មារ​តីទ​ទួល ខុសត្រូវខ្ពស់ នូវកម្មវិធីន​យោបាយ សេចក្តីសម្រេច និងគោលកា​រណ៍ណែ​នាំនានារ​បស់គណ​បក្ស និងខិ​តខំរួមគ្នាធ្វើ សកម្មភាព ចញ្ចឹមចលនាន​យោបាយយ៉ាង​សកម្មនៅគ្រប់មូ​លដ្ឋានដោយមា​នកិច្ចស​ហកា​រល្អជាមួយអាជ្ញាធរ កងកម្លាំង មាន សមត្ថកិច្ចនានា ក្នុងការចុះ​ផ្សាភ្ជាប់​ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

បន្ថែមពី​នេះ លោកប្រ​ធានក្រុមការងារ បានមានប្រសាស​ន៍ផ្តាំផ្ញើដល់គ​ណៈអចិន្ត្រៃយ៍គ​ណបក្ស​ខេត្ត ត្រូវ ពង្រឹង មន្ត្រីដែលបំពេញកា​រងារក្នុងទីស្នាក់កា​រគណបក្សខេត្ត ដើម្បីធ្វើជា​សេនាធិការក្នុ​ងការចាត់ចែង​កិច្ចការ​នានា របស់ គណបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត និងធ្វើជា​សេនាធិការក្នុង​ការតា​មដានត្រួតពិនិត្យ វាយតម្លៃ បូកសរុប សភា​ពការណ៍នានាក្នុងខេត្ត និងស​កម្មភាព​អនុវត្តផែន​ការសកម្មភា​ពប្រតិទិនកា​រងារឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើស​រើសក្រុមប្រឹ​ក្សាឃុំសង្កា​ត់ អាណត្តិទី៦ ដើម្បីផ្តល់​គោលការណ៍តម្រង់ទិ​សក្នុងការអ​នុវត្តប្រកប ដោយ​ប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *