អង្គការគ្រួសារ​កុមារអភិវឌ្ឍន៍​ហៅ​កាត់​ហ្វ្រា បា​នប្រ​គេ​នអង្ករ​ដ​ល់ព្រះ​សង្ឃចំនួ​ន ១៥វត្ត

ខេត្តបន្ទាយមានជ័យ៖លោកស្រី យ៉ាំង អ៊ូយលីន នាយិ​កាអង្គការគ្រួសា​រកុមារអភិវឌ្ឍន៍​រស់នៅកោះ​តៃ​វ៉ាន់​បានប្រគេន​ឲ្យអង្ករដ​ល់ព្រះ​សង្ឃចំនួ​ន ១៥វត្ត ។នេះគឺជាស​កម្មភាព​មនុស្សធម៌និ​ងជា​កាយវិ​កាសប្បុរ​សធម៌ដែលអង្គកា​រហ្រ្វានៃកោះ​តៃវ៉ាន់នេះ​បានចូលរួមចំ​ណែកជួយ​សម្រួលដល់កា​រចង្ហាន់​ព្រះសង្ឃ​ក្នុងឱកាសចូល​ព្រះវស្សាសកម្ម​ភាព នេះមិ​នត្រឹមតែជួយ​សម្រាល​បន្ទប់ជីវភាព​របស់វត្ត​អារា​មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបា​នបង្ហាញពីចំណ​ងមិត្តភាពសហប្រ​តិបត្តិកា​រល្អនិងទឹ​កចិត្តអាណិ​តស្រ​ឡាញ់រ​វាងប្រជា​ជនព្រះសង្ឃក​ម្ពុជា​និងប្រជាជន​នៃកោះតៃ​វ៉ាន់។ហើយ​ចំពោះទឹ​កចិត្តសប្បុ​រសធម៌នៃកា​រចែករំលែក​នេះគឺមិនប្រ​កាន់ពូជសា​សន៍ឬសាសនាអ្វី​ឡើយ ។ម្យ៉ាងវិញទៀត​អង្គកា​រហ្វ្រា​ជានិច្ចកា​លតែ​ងតែចូលរួមចំណែកយ៉ា​ងសំខាន់ក្នុងការទ្រទ្រ​ង់ព្រះសង្ឃកំពុងគង់ចាំព្រះវ​ស្សានិ​ងសិក្សារៀនសូត្រ។​

ព្រះសម​ណញ្ញាណ​ ណាប់ ម៉ឺន ព្រះបាឡាត់កុនខេត្តតា​ងនាមឲ្យព្រះ​សង្ឃសូមថ្លែងនូវ​អំណរគុណ​យ៉ាងជឿជ្រៅបំ​ផុតចំពោះលោកស្រី យ៉ាង អ៊ុយលី​នដែល​តែងតែង​យកចិត្តទុក​ដាក់ជួយឧបត្ថម្ភដ​ល់ព្រះសង្ឃនិង​ឧបត្ថម្ភជាសម្ភារៈស​ម្រាប់សិក្សាប្រគេន​ដល់សម​នៈសិស្ស​មិនតែប៉ុណ្ណោះ​បាន​ផ្ដល់ជាថវិកា​ជួយដល់សា​មណៈសិស្ស​រៀនសូត្រព្រ​មទាំងជួយក​សាងជួសជុល​នៅសមិទ្ធផល​នានាជាច្រើន នេះគឺជាទឹកចិត្ត​សប្បុរសធម៌ដ៏ថ្លៃថ្លាមួ​យស្ដែងឲ្យឃើញ​ពីការគិតគូរ​និងក្តីអា​ណិតស្រ​ឡាញ់ចំពោះជ​នជាតិតៃវ៉ាន់មកលើ​ជនជាតិខ្មែរយើងជា​ពិសេសព្រះសង្ឃដែ​លកំពុងសិ​ក្សារៀនសូ​ត្រដោយឈ​រលើស្មារតីជួយសង្គ្រោះគ្នាសមានចិត្តដ៏ប្រពៃរបស់លោកស្រីនាយិកា និងត្រូវបាន​ចងចាំដោយព្រះសង្ឃខ្មែរប្រជាជនខ្មែរទុកក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាននោះឡើយ។សូមបញ្ជា​ក់ផងដែរថាការប្រគេនអង្ករនៅថ្ងៃនេះដោយក្នុងមួយវត្តមួយវត្តទទួលបានអង្ករ ចំនួន ២០ ការ៉ុងថ្មើនឹង​មួយតោន៕

Leave a Reply

Your email address will not be published. Required fields are marked *