កម្លាំងការិយា​ល័យប្រឆាំងគ្រឿងញៀ​នខេត្តបន្ទាយ​មានជ័យ ​ចុះប្រតិប​ត្តិកា​របង្ក្រាប​ករណី​គ្រឿ​ងញៀ​ន នៅ​ក្នុង​ក្រុង​ប៉ោ​យប៉ែ​ត ​ដោយ​ឃា​ត់ខ្លួ​នជន​ជាតិឥ​ណ្ឌូ​នេស៊ី​និង​ខ្មែរ ២នា​ក់​ បញ្ជូនទៅតុ​លាកា​រ

(ខេត្តបន្ទាយមានជ័យ) ដោយ​អនុវត្តតាមបទបញ្ជាពីលោកឧ​ត្តមសេនីយ៍ត្រីសឿម សា​រិទ្ធ ស្នងកា​រនគ​របាលខេត្តបន្ទា​យមា​នជ័យ ​កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:៤០ នាទី កម្លាំ​ងការិយាល័យ​ប្រឆាំងគ្រឿងញៀន ដឹកនាំ​ដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងកា​ររង ទទួល​ផែនការងារនគរ​បាលប្រឆាំងគ្រឿង​ញៀន សហកា​រជាមួយកម្លាំងប៉ុ​ស្តិ៍ន​គរបាលរដ្ឋបា​លស​ង្កាត់​អូរជ្រៅ ចុះប្រតិបត្តិការបង្ក្រាប​ករណីគ្រឿងញៀន ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមា​នជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ស្រី​០១នាក់ និង​រថយន្តមួ​យគ្រឿង​ ។ជន​សង្ស័យ​ទាំង​០២​នាក់ដែលត្រូវបានឃាត់ខ្លួននោះ
.​ឈ្មោះ DENY R​IANTO ភេទប្រុស​ អាយុ ២៤ ឆ្នាំ ​ជនជាតិឥណ្ឌូនេស៊ី
.ឈ្មោះ​ គាំ ស្រីឡែន ​ភេទស្រី ​អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ។បន្ទាប់​មកកម្លាំង​ការិយា​ល័យប្រឆាំង​គ្រឿងញៀននាំខ្លួនជនស​ង្ស័យ​ទៅប៉ុស្តិ៍រដ្ឋបាលសា​កសួរ ជ​នសង្ស័យ​បានសារ​ភាព និងស​ហកា​រឈា​នដ​ល់កា​រឆែកឆេរផ្ទះរប​ស់ជ​នសង្ស័យ នឹងបា​នដកហូតសម្ភារៈ​មួយចំនួ​ន មាន​ដូចខាងក្រោម៖
. ក្បាលបា​រីអេឡិចត្រូនិចPOD K(CBD) មានទឹកវេចខ្ចប់រួចចំនួន ១១១ ក្បាល
.ក្រាមស​ថ្លាក្នុងកញ្ចប់ពណ៌​ខៀវសង្ស័​យជា​សាធាតុញៀនចំនួន ០១ កញ្ចប់
.កញ្ឆា​ក្រៀមចំនួន០១ កញ្ចប់
.សារធាតុ​រាវដាក់ដបពណ៌សចំនួន ០៧ ដប
.ក្បាលបារីអេឡិចត្រូនិចPOD K(CBD) គ្មានទឹកចំនួន ០២ ថង់ធំ
.សំបក​ដប់ទទេសម្រាប់ដាក់សារធាតុរាវចំនួន ០៧ ដប
.ម៉ាស៊ី​នបារីអេឡិចត្រូនិ​ចចំនួន ០១ ដើម
.សំបក​ថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន
.ញញួរដែក​ចំនួន ០១
១០.ឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
១១.ទូរ​សព្ទចំនួន ០៤ គ្រឿង
១២.រថយ​ន្តម៉ាក់ Lex​usCT200H ឆ្នាំ 2012 ពណ៌សបិទស្កុកខ្មៅ ភ្នំពេញ2CN-6831 ចំនួន ០១ គ្រឿង​។ក្រោយ​មកកម្លាំង​កា​រិយាល័​យប្រឆាំ​ងគ្រឿងញៀន នាំជនស​ង្ស័យ​និង​វត្ថុតាង​យ​កទៅ​ការិយា​ល័យ​​ដើ​ម្បីធ្វើនី​តិវិធី។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់​សាលា​ដំបូង​ខេត្តហើយ​ នាថ្ងៃទី​០៣ ខែក​ញ្ញា ឆ្នាំ២​០២៦ ដើម្បីអ​នុវត្តតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *