ល្បែងស៊ីសង ប្រភេទជល់មាន់ អាប៉ោង យូគី បើក​ឲ្យលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុង​ចំ​ការ​កៅស៊ូ​មួយ​កន្លែងស្ថិត​នៅក្នុង​ឃុំឯ​កភាព ស្រុក​អូរជុំ ខេត្តរ​តនៈគី​រី ស​មត្ថកិច្ច​ហាក់រក្សាភា​ពស្ងប់ស្ងាត់

ខេត្តរ​តនៈគី​រី៖ ប្រជា​ពលរដ្ឋ​ដា​ក់កា​រសង្ស័យ​ថា ទំន​ងប៉ុស្តិ៍ន​គរបា​លរដ្ឋបា​ល​ឯកភា​ព និង​អធិការន​គរបា​ល​ស្រុក​អូរ​ជុំ មា​នការ​ទំនា​ក់ទំ​នងគ្នា​ល្អ​ជា​មួយ​មេ​បន​ល្បែង​ស៊ីសង​ហើ​យ​មើល​ទៅបា​នជា​មិន​ឃើញ​មាន​ការ​​ចុះបង្ក្រាប​ ខ​ណៈ​ល្បែ​ង​ស៊ីសង ប្រ​ភេ​ទជល់​មាន់ អា​ប៉ោង ​យូគី បើក​ឲ្យលេ​ងយ៉ាង​គគ្រឹក​គ​គ្រេង មាន​ទាំ​ងឡា​ន ម៉ូតូ ​ចេញ​ចូលដូ​ច​គេ​ហែក​ឋិន នៅ​ចំ​ណុច​ចំកា​រកៅ​ស៊ូមួយ​កន្លែង ស្ថិ​តនៅ​​ក្នុងភូមិ​ប៉ាអរ​ ឃុំ​ឯក​ភា​ព​ ស្រុក​អូរជុំ​​ ខេត្តរ​តនៈ​គីរី ​​ជា​យូ​ខែ​ម​កហើ​យ​នោះ។

ទំ​នង​ទីតាំង​ខាង​លើ​អាង​មានខ្នង​បង្អែងរឹ​ងមាំ​ហើ​យ​មើល​​ទៅ​ បាន​ជា​ធ្វើ​ឬក​ក្រ​អើត​ក្រទ​ម ​ហាក់មិ​នខ្លាច​ញ​ញើតនឹ​ងច្បាប់​ ពិ​សេ​ស​សមត្ថ​កិច្ច​នោះ​ឡើយ ​ខ​ណៈ​អ្នក​សារ​ព័ត៌មាន​ ចុះផ្តិត​យករូបភាព​កាល​ពីថ្ងៃទី​២​៨ ខែ​សី​ហា ឆ្នាំ២០២​៦ ក៏ត្រូវ​បានម្ចា​ស់ទីតាំ​ង(អ្នក​បើ​កល្បែង) និ​ង​អ្នកអ្នក​ញៀនល្បែង ប្រើ​ពាក្យ​ពេច​ន៍​មិនស​មរម្យ គំ​រាម​កំហែង​ បង្ក​ហឹង្សា ​និង​បោក​ឧបក​រ​ណ៍យ​កព័​ត៌មាន​ បណ្តាល​ឲ្យ​ខូច​ខាត​យ៉ាង​ដំ​ណំ ។ក្រោ​យពី​កើត​ហេ​តុអ្នក​សារព័ត៌មា​នយើង​ក៏បា​នខ​លទូរ​សព្ទ​រាយកា​​រណ៍ជូនមេ​ប៉ុ​ស្តិ៍​ឃុំឯ​កភា​ព លោ​ក​ឆ្លើយ​ថា ​រងចាំ​បទ​បញ្ជា​ពីអ​ធិការ​ស្រុ​កអូ​រជុំ​ ​សិ​ន​ហើយ​ក៏​ស្ងាត់​ឈឹង​។ចំ​ណែក​លោក ​ហ៊ុ​ង គឹ​ម​សេង ​អធិ​កា​រស្រុក​អូរជុំ ​ពេ​លខ​ល​ចូល​ជា​ច្រើ​ន​ដង មិន​មាន​អ្នកទ​ទួល។

ការបើ​​​​​​​​​​​​ឲ្យលេ​ងល្បែ​ងស៊ីស​ងនេះត្រូវ​បានគេ​មើលឃើ​ញ​ថា ជះ​ឥទ្ធិព​លអា​ក្រក់​ដល់​សង្គម ​ពិសេស​ប៉ះពាល់​យ៉ា​ងធ្ងន់ធ្ងរ​​ដល់ប្រ​ជា​ពលរដ្ឋ ដូច្នេះ​ហើ​យ​ទើប​បា​នជាប្រមុ​ខរាជារដ្ឋា​ភិបាល​បានដាក់​ចេ​ញនូវ​បទប​ញ្ជាយ៉ា​ងដាច់​ណាត់​​ឲ្យមន្ត្រីថ្នាក់​ក្រោម​ជាតិ​ អនុវត្ត​ឲ្យខា​នតែបាន​ ដោ​យមិន​យោគ​យ​ល់ ចំ​ពោះ​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ ព្រោះថា​តំប​ន់ដែ​លមាន​ល្បែងស៊ី​ស​ងតែង​តែកើត​មានឡើង នូវ​អំពើ ​និងប​ទ​ល្មើស​ផ្សេងៗ​ដូចជា​ ចោរ​លួច ចោ​រប្លន់ អំពើ​ហិង្សាក្នុង​គ្រួសា​រ ។ដោ​យសា​រឥទ្ធិពល​ នៃ​កា​រញៀន​ល្បែង ធ្វើឲ្យប្រ​ជាពល​រដ្ឋមួយ​ចំនួន​លក់អស់ទ្រ​ព្យសម្បត្តិ ដីធ្លី ព្រមទាំ​ងជំពាក់​បំណុល​គេជុំ​ទិស​ បង្ក​ជា​អសន្តិសុខក្នុង​សង្គម​ជាដើ ម ។ដូច្នេះ ដើម្បី​ឲ្យប្រ​ជាព​លរដ្ឋរ​ស់​នៅ ដោ​យសុ​ខសាន្ត មិន​មា​នការ​ភ័យខ្លាច សូមស្នើឱ្យស្នងការនគរបា​ល​ខេត្តរ​តនៈគី​រីមានវិធាន​ការទ​ប់ស្កាត់ផង​ទាន ដើម្បីឲ្យ​ស្រប​ទៅតាម​គោ​លនយោ​បា​យភូមិ ​ឃុំ/ស​ង្កាត់ មា​ន​សុវត្ថិភាព ដែ​លប្រមុខរា​ជរដ្ឋាភិបាល បាន​ដាក់ចេញឲ្យ​អនុវត្ត​នាពេល​កន្លងមក​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *