អបអរ​សាទរ ពិធី​សម្ពោធសា​​លាបញ្ញាសា​ស្ត្រអន្តរ​ជាតិ សា​ខាក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ) ដោយ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លាពីសំ​ណាក់មាតា​បិតា អា​ណាព្យាបា​ល សិស្ស សា​លាបញ្ញាសាស្ត្រអន្តរជាតិ បា​នពង្រីកទីតាំ​ងបន្ថែមនៅ​ក្នុងទឹកដី​ក្រុងប៉ោ​យប៉ែត នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២​៦នេះ​បានរៀបចំពិធីសម្ពោធសា​លាបញ្ញា​សាស្ត្រអន្តរជាតិ សាខាក្រុង​ប៉ោយប៉ែត ក្រោមអ​ធិបតីភាព​លោក ឃូ ពៅ អ​ភិបាលរងខេត្ត តំ​ណាងឯ​កឧត្តម ​​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមា​នជ័យ បណ្ឌិតព្រឹទ្ធា​ចារ្យសាសនូ​បត្ថម្ភក៍ កុ​ល ផេង បិតាស្ថាបនិក សាក​លវិទ្យាល័យប​ញ្ញាសាស្ត្រកម្ពុជា និង​សា​លាបញ្ញា​សាស្ត្រអន្តរជាតិ ​ដោយមាន​ការនិមន្ត និងអ​ញ្ជើញចូ​លរួម​ពីព្រះមហាធម្មា​លង្ការមុនី បណ្ឌិត ចាន់ សុជន ជាព្រះរាជាគណៈថ្នាក់កិត្តិយស និង​ជាព្រះគ្រូចៅអធិកា​រវត្តប្រាសាទ​ស្រះក​ណ្តាលខ្ចាស់ ព្រមទាំង​លោក លោកស្រី អភិបាល.អភិ​បាលរងក្រុង ប្រធាន.អ​នុប្រធានមន្ទីរអប់រំ​យុវជន និងកីឡាខេត្ត អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ សិ​ស្សានុសិស្ស និងអាណាព្យាបា​លសិស្ស ស្ថិតនៅខាងលិច​តារាងបាល់ទាត់មិត្តភាព ក្នុងភូមិបាលិ​លេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ

លោក ឈុន ពេញ នាយកសាលារៀនបញ្ញាសាស្រ្តអន្តរជាតិ សាខាក្រុងប៉ោយប៉ែត បានឡើងមា​នប្រ​សាសន៍អោយដឹងថា៖សាលាបញ្ញាសាស្រ្តអន្តរជាតិ ជាសាលាចំ​ណេះទូទៅឯកជនមួយ ដែ​លផ្តល់ក​ម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដែលមាន លោកតា បណ្ឌិត កុល ផេង ជាបិតាស្ថាបនិក។ ក្រោម​ការដឹ​កនាំដ៏ឈ្លាសវៃ របស់លោកតា ធ្វើអោយ​សាលាបញ្ញាសា​ស្រ្តអន្តរជាតិមាន​ភាពរីកច​ម្រើនខ្ពស់ និងមានទីតាំងរហូ​តដល់ ៣០កន្លែង ទូទាំងប្រទេស។

លោក នាយកសាលារៀ​នបញ្ញាសាស្រ្តអន្តរជាតិ សាខាក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖សាលា​បញ្ញាសាស្រ្តអន្តរជាតិ សាខាក្រុងប៉ោយប៉ែតជាសាខាទី២៩ ដែលមា​នអគារសិ​ក្សាចំនួន២ដា​ច់ដោយ​ឡែកពីគ្នា និងមានបន្ទប់សិក្សាទាំងអស់ ៣០បន្ទប់។ ហើយសាលាបានចាប់ផ្តើម ទទួលសិ​ស្សចាប់តាំង​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦មកម៉្លេះ ជាលទ្ធផលគិតត្រឹមថ្ងៃនេះ យើងទទួល​បានសិស្សចំនួន១២៩នាក់ (៨៩នាក់ ពេញមួយថ្ងៃអន្តរជាតិ ១៨នាក់រៀនកន្លះថ្ងៃខ្មែរ និង២២នាក់​រៀនកន្លះថ្ងៃ​អន្តរជាតិ)

ថ្លែងនៅក្នុង​ឱកាសនោះបណ្ឌិតព្រឹទ្ធាចារ្យសាសនូបត្ថម្ភក៍ កុល ផេង និងលោក ឃូ ពៅ អភិបាលរង​ខេត្ត បានធ្វើការកោតសរសើរ និងសាទរចំពោះចំពោះវត្តមានរបស់សាលាបញ្ញាសាស្ត្រអន្តរជាតិ ដែលបានបង្ហា​ញវត្តមាននៅក្នុងក្រុងប៉ោយប៉ែតនាពេលនេះ ក្នុងគោលដៅបណ្ដុះ​បណ្ដាលធន​ធានម​នុស្ស(ទំពាំងស្នងឬស្សី) ផ្ដោតទៅលើវិស័យអប់រំ។ ជាពិសេស សាលាបញ្ញា​សាស្រ្តអន្តរជាតិ មានបាវចនា “វិន័យ គុណធម៌ សុភមង្គល

បណ្ឌិតព្រឹ​ទ្ធាចារ្យសាសនូបត្ថម្ភក៍ កុល ផេង បានធ្វើការផ្ដាំ​ផ្ញើដល់គណៈគ្រប់គ្រងសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាក្រុងប៉ោយប៉ែតទាំងអស់ ត្រូវបន្តខិតខំឱ្យ​អស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ហាត់ប​ង្រៀនសិស្សានុ​សិស្សឱ្យទទួល​បាននូវចំណេះដឹង​ប្រកបដោ​យគុណភា​ព ដើម្បីចូលរួម ចំណែកបន្តនិរន្តរភាពអប់រំជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះ​បណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា ស្របតាមចតុស្តម្ភ​របស់ក្រសួងអប់រំគឺ,រៀនដើម្បីចេះដឹង ២,រៀនដើម្បីចេះធ្វើ ៣,រៀនដើម្បីមានសីលធម៌ល្អ ,រៀនដើម្បីចេះ​រស់នៅជាមួយគ្នា ក៏ដូចជាពាក្យស្លោក “ ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ “៕

Leave a Reply

Your email address will not be published. Required fields are marked *