កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច​និ​ងប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)កម្លាំងជំនា​ញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានទទួល​បណ្តឹងពីជ​នរងគ្រោះ​ឈ្មោះ រ៉ន ចន្ទបញ្ញារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោ​យប៉ែត ស្តីពី​ករណីលួច នៅចំ​ណុចភូមិប្រជា​ធម្មលិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេប​ញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​បានដឹ​កនាំកម្លាំងជំ​នាញ ចុះដ​ល់ទីតាំងកើតហេតុ ហើយ​ធ្វើការឃា​ត់ខ្លួនជន​សង្ស័យម្នាក់​ឈ្មោះ ញឹម ថេត (សាម៉ូម)​ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ដែ​លបានធ្វើស​កម្មភាព​ហែកជញ្ជាំង​សង្ក័សី​ចូលលួ​ចយកស​ម្ភារៈគ្រឿង​កូន​សោជួ​សជុលរថ​យន្តនិងស​ម្ភារៈផ្សេងទៀតរ​បស់​ជនរ​ងគ្រោះ និងបា​នដកហូតវត្ថុតាងរួមមាន

.កាំបិ​តប៉័ងតោ​ប្រវែង៣០សង់ទី​ម៉ែត្រ ចំនួន០១ដើម, .ទួល្វីសកែច្នៃ ប្រវែង៣៥សង់ទីម៉ែត្រ ចំនួន០១ដើម, . ដង្កាប់ ចំនួន០១ដើម, .កូនកាំបិតបត់ប្រវែង២០សង់ទីម៉ែត្រ ចំនួន ០១ដើម, .ផ្លែដែក​ឆា​ប ចំនួន០១ដើម, .ក្បាល​បាញ់ហ្គាស ចំនួន០១,​ .កាបូបស្ពាយ​ពណ៌ខៀវ ចំនួន០១, .កាបូ​បស្ពាយ ពណ៌ក្រហម​ចំនួន០១, .អំពូលសូឡា ចំនួន០១​ឈុត (ប្រគល់ជូនជនរងគ្រោះវិញ), ១០.ដងរណាអាដែក ចំនួន០១ (ប្រគល់ជូនជនរងគ្រោះវិញ)ហើយ​នាំជន​សង្ស័យទៅមូ​លដ្ឋានក​ងរាជអាវុ​ធហត្ថក្រុង​ដើម្បីសួរនាំ​និងចាត់ការនិតីវិ​ធី ព្រមទាំងបា​នធ្វើតេ​ស្តទឹកនោ​មរកសារធា​តុញៀនជាលទ្ធផលវិជ្ជមាន (+)

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែ​តបានឱ្យដឹ​ងថា ក្រោយ​ឃាត់ខ្លួននិងសួរ​នាំរួច ជន​សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបា​នធ្វើសកម្មភា​ពលួចសម្ភារៈរប​ស់ជនរងគ្រោះ​ពិតប្រាកដមែន។ដោយផ្អែក​លើចម្លើ​យសារភា​ពនិងមានវ​ត្ថុតាងជាក់​ស្តែង កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនទៅកា​ន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការ​បន្តតាមនីតិវិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជន​សង្ស័យក្រោយពីធ្វើនិតិវិធីរួច​ត្រូវ​បានកម្លាំងកា​រិយា​ល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថ​ខេត្តបញ្ជូ​នទៅសាលា​ដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃ​អង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាម​នីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *