អភិបាលខេត្តប៉ៃលិន ពិនិត្យ​មើលវឌ្ឍនភា​ពការកែ​រលម្អហេដ្ឋារ​ចនា​សម្ព័ន្ធប​ន្ថែម នៅចំ​ណុច​ជ្រោះ​សែន​សុខ ដើម្បីលើ​កកម្ពស់​វិស័យ​ទេសចរណ៍

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាល​ខេត្តប៉ៃលិន អមដំ​ណើរ​ដោយ​មន្ត្រីជំនាញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញ​ពិនិត្យមើលវ​ឌ្ឍនភាពការ​កែរលម្អហេដ្ឋា​រចនាសម្ព័ន្ធ​បន្ថែម នៅចំ​ណុចជ្រោះ​សែនសុខ ប្រកប​ដោយ​សោភ័ណភាព ក្នុងគោ​លបំណ​ងលើក​កម្ពស់វិស័​យទេ​សចរណ៍ក្នុងខេត្ត ដែល​ជាកត្តាជួយ​ជំរុញកំ​ណើនសេដ្ឋកិច្ច និងជីវភាពរស់នៅ​ប្រចាំ​ថ្ងៃរប​ស់​ប្រ​ជាពលរដ្ឋ

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្ត បានមានប្រ​សាសន៍លើកឡើងថារាជរដ្ឋាភិបាល​កម្ពុជា ក្រោ​មការដឹកនាំរបស់​សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្ត​ខិតខំប្រឹង​ប្រែង​ដោះស្រា​យនូវរាល់​ការលំបាក និងសំ​ណូមព​ររបស់ប្រជាពលរដ្ឋ ព្រមទាំង​បានខិតខំ​កសាងអភិវឌ្ឍន៍​ប្រទេ​សជាតិឱ្យមានការរី​កចម្រើនលើគ្រប់វិស័យ ជាពិសេស​ការកសាង​ហេដ្ឋារចនា​សម័ន្ធរូបវ័ននានា​ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចប្បន្ន រដ្ឋបាល​ខេត្តប៉ៃ​លិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កា​លំអប​ន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះ​ចែកទ្រូង​ផ្លូវឱ្យបាន​កាន់តែ​ល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូច​ជា​បន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងកា​រទាក់ទា​ញភ្ញៀវ​ជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើនឡើង ដែលជាក​ត្តាមួយ​ចូលរួមចំណែ​កក្នុងការជំរុញ​កំណើនសេដ្ឋកិ​ច្ចជីវភាពរបស់​ប្រជាពលរដ្ឋឱ្យ​បានកាន់តែប្រ​សើរឡើង

នៅក្នុងឱកា​ស​នោះផងដែរ លោក​ជំទាវបណ្ឌិតអភិបាលខេត្ត ក៍បាន​មានប្រសាសន៍ អំ​ពាវនា​វដល់​ប្រជាព​លរដ្ឋ និងគ្រប់​ផ្នែក​ពា​ក់ព័ន្ធទាំង​អស់​ គឺត្រូវរួម​គ្នាសំ​អាតនៅមុខផ្ទះ និងម្ចាស់​ទីតាំងអាជីវក​ម្មរបស់​ខ្លួន ឱ្យបា​ន​ជាប្រចាំ​ ជា​ពិសេ​ស អាជីវ​ករលក់ដូរនៅ​តាមទី​សាធារណៈ​ និងតាមសួនច្បារ ត្រូវវេ​ចខ្ចប់កា​កសំណ​ល់សំរាមឱ្យបាន​ល្អ និងនាំយ​កទៅទុកដាក់ឱ្យបានត្រឹមត្រូវតាម​ក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។

សូម​បញ្ជាក់ថា៖ អាជ្ញាធរខេត្តប៉ៃលិន កំពុងស្ថាបនាបន្ថែម អាគារបណ្ណាល័យ និងរូបបដិមា ព្រះពុទ្ធផ្ចាញ់មាដ៏ធំ នៅចំណុចជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ សោភ័ណ្ឌ ភាព និងវិស័យព្រះសាសនា ដែលជាសា​សនារបស់រដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *