(ខេត្តកំពង់ចាម)៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស–បាធាយ និងកម្លាំងកងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងច្បារអំពៅ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជល ផលបានចំនួន ៤ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី១
–រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ) ចំនួន៤កន្លែង សរុបប្រវែង ៧២ម៉ែត្រ –ឧបករណ៍រ៉ាវចំនួន៧មាត់ –បង្គោលចម្រឹងចំនួន ៧៥ដើម –លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី២
–ឧបករណ៍ដាយស្បៃមុងទំហំ ៥×២×១២ម៉ែត្រ ចំនួន២មាត់នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៣
–រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន២កន្លែងសរុបប្រវែង៦៤ម៉ែត្រ –ឧបករណ៍លូស្បៃមុងចំនួន១មាត់ –ឧបករណ៍រ៉ាវចំនួន ២មាត់ –បង្គោលចម្រឹងចំនួន ៧២ដើម នៅចំណុចចុងព្រែកជីក ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៤
–រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន១កន្លែង ប្រវែង១៧ម៉ែត្រ –ឧបករណ៍រ៉ាវចំនួន២មាត់ –បង្គោលចម្រឹងចំនួន១៥ដើម –លែងត្រីចម្រុះទម្ងន់៤គីឡូក្រាម នៅចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
បន្ទាប់មក នៅថ្ងៃដដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន កងកម្លាំងប្រដាប់វុធទាំង៣ ភូមិបាលស្រុកកោះសូទិន អាជ្ញាធរឃុំល្វេ ក្រុមប្រឹក្សាឃុំ មេភូមិព្រែកចង្ក្រាន បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងការលួចទន្ទ្រានព្រៃលិចទឹក ក្រុមការងារសមត្ថកិច្ចម្រុះបានឃើញមានស្នាមទន្ទ្រាន ទំហំប្រ ហែល ១ហិតតា និងស្នាមជីកប្រឡាយមួយខ្សែនៅចំណុចក្រពើតាំង ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។បន្ទាប់មកក្រុមការងារចម្រុះបន្តស្រាវ ជ្រាវរកឃើញអ្នកលួចទន្ទ្រាន បានកោះហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកកម្មភាពទន្ទ្រានដីព្រៃលិចទឹកនេះ និងដកហូតរក្សាទុកជាសម្បត្តិរដ្ឋវិញ ដែលមានឈ្មោះឃាង ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕

