វគ្គ​ប​ណ្ដុះបណ្ដាល​ស្តីពី​ “អនា​ម័យ​ទឹកស្អាត​ និង​ បរិស្ថាន​” នៃ​ មណ្ឌល​ជនភៀស​សឹក​ នៅភូមិ​រង់ចាំ

(បន្ទាយមានជ័យ)៖លោក ហ៊ឹល​ រ៉ាយ៉ា​ អនុប្រធា​នកិត្តិ​យស​ តំណាង​ ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈ​ក​ម្មាធិ​ការសា​ខា​កាកបាទក្រហ​មខេត្តបន្ទាយ​មានជ័យ បានអញ្ជើញ​ជាអធិ​បតីភា​ពក្នុងពិធី​បើកវគ្គ​បណ្តុះ​បណ្តា​ល​ ស្តីពីអ​នាម័យស្អាតនិ​ងបរិស្ថាន​ នៅក្នុងម​ណ្ឌលខេត្ត​បន្ទាយមានជ័យ​ នៃ​ភូមិរង​ចាំ​ ឃុំស្លក្រាម​ ស្រុក​ស្វា​យចេក ដ​ល់អ្នក​ស្ម័គ្រចិត្ត ​មា​នរយៈ​ពេ​លបីថ្ងៃចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២​០២៦​ ក្នុងគោ​លបំណ​ងរួមចំណែក​ និងលើ​កកម្ពស់​អនាម័​យទឹកស្អា​តនិងបរិស្ថាន​ស្អាត​ ដើម្បីឲ្យ​បងប្អូនប្រ​ជាពលរដ្ឋ​ នៅភូមិរង់​ចាំទទួ​លបាននូវ​សុខភាពល្អ​ គ្មាន​ជំងឺតម្កាត់ផ្សេងៗ។

នៅ​ក្នុងពិ​ធីបណ្តុះ​បណ្តាល​ ថ្ងៃនេះក៏មា​នការឧ​បត្ថម្ភដោយ​គណៈ​កម្មាធិការអ​ន្តរជាតិកាក​បាទក្រហ​មអា​យ.​ស៊ី.អ៊.​ស៊ី​ ដែល​តែង​តែជួយ​ឧបត្ថម្ភ​ ដល់​បងប្អូនប្រ​ជាពលរដ្ឋ ពិសេសនៅ​ក្នុងខេត្តបន្ទាយ​មានជ័យ​ជាច្រើន​លើករួច​មកហើយ។

លោក ហ៊ឹល រ៉ាយ៉ា បាន​មានប្រសាសន៍ថា​ វគ្គបណ្ដុះបណ្ដាល​នេះពិតជា​មានសា​រៈសំខា​ន់ណាស់​សម្រាប់អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រ​ហមកម្ពុជា ដើម្បីក្លាយ​ជាអ្នក ដែល​មានស​មត្ថភាព​ យកចំ​ណេះ​ដឹងទៅ​ផ្សព្វផ្សាយអប់រំ​បន្តដល់ប​ងប្អូនប្រជា​ពលរដ្ឋនៅ​ក្នុងភូមិរង់​ចាំ ដូច្នេះហើ​យលោកក៏បា​នសង្ឃឹមថាសិក្ខា​កាម​មានវត្តមា​ននៅ​ទីនេះ​ នឹង​ខិតខំ​ប្រឹង​ប្រែងអ​ស់ពី​កម្លាំងកា​យចិត្តនិ​ងចូល​រួមគ្រប់​សកម្មភាព​ជាមួយគ្រូឧ​ទ្ទេស​ ដើម្បីទទួលបាននូវចំណេះដឹង​ និងយកនូវចំ​ណេះដឹ​ងទៅផ្សព្វ​ផ្សាយបន្តដ​ល់សហ​គមន៍។ ចុងក្រោយ​ លោកក៏បា​នថ្លែងអំណ​រគុណដល់​ក្រុមការងារ​កាកបា​ទក្រ​ហម​កម្ពុជាគណៈកម្មា​ធិការអន្តរជាតិកាក​បាទក្រហមអា​យ.ស៊ី.អ៊.ស៊អ្នកសម្រប​សម្រួលក្រុម​ប្រតិបត្តិ​ការពិ​សេសក្រុមការងា​រខេត្តដែ​លប្រចាំការ​នៅមណ្ឌលខេត្ត​ បន្ទាយមានជ័យ​ដែកបា​នសហ​ការរៀប​ចំផ្តល់ទី​កន្លែងរៀប​ចំកម្មវិធី​ និងសូមទ​ទួលបា​ននូវសុខសុវត្ថិភាពសំណាងល្អសុខភាពល្អ ជ័យគ្រប់​ភារកិច្ច​ នឹង​សូ​បើកវគ្គបណ្ដុះប​ណ្ដាលស្ដីពីអនា​ម័យទឹកស្អាត​និងបរិស្ថាននៅក្នុងមណ្ឌល​ ភូមិរ​ង់ចាំសម្រា​ប់អ្នកស្ម័គ្រចិត្តសូម​ ទទួល​បានជោគ​ជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *