លោកឧត្តមសេនី​យ៍ត្រី ​បោន ប៊ិន អ​ញ្ជើញជា​អធិបតីភា​ពក្នុង​កិច្ចប្រ​ជុំផ្សព្វ​ផ្សាយរ​បាយការណ៍ បូក​ស​រុបល​ទ្ធផលកា​រងារកង​រាជអាវុធ​ហត្ថ ឆមា​សទី១ និ​ងទិសដៅ​ការងារ ឆមា​សទី២ ឆ្នាំ២០២៦

(បន្ទាយមានជ័យ )៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា​ ឆ្នាំ២០​២៦ លោកឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជ​អាវុធហត្ថ​ខេត្តបន្ទា​យមានជ័យ អញ្ជើញ​ជាអធិបតី​ភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​របាយការណ៍បូក​សរុប លទ្ធផលការងារកង​រាជអាវុធហត្ថ ​ឆមាសទី១ និងទិ​សដៅការងារ ឆមា​សទី២​ ឆ្នាំ២០២៦។កិច្ចប្រេជុំនេះបានធ្វើឡើងនៅសាលប្រជុំ ធំ  អគារសេ​នាធិកា​រដ្ឋានក​ងរាជអា​វុហត្ថ​ខេត្ត​ដោយ​មានការអញ្ជើ​ញចូលរួមពីសំណាក់លោ​កមេបញ្ជា​ការរង លោ​កនាយ​សេ​នាធិការរង លោក​ប្រធា​នមន្ទីរទាំង៧ ​លោកនាយការិ​យាល័យ លោ​ក មេបញ្ជាកា​រក្រុង​ស្រុក មេបញ្ជា​ការកងអ​នុសេនាធំ ​កង​រាជអាវុធហត្ថច​ល័តផងដែរ។

នាឱកាសនោះលោកឧត្តមសេនី​យត្រី បោន ប៊ិន ក៏បានពាំ​នាំនូវកា​រផ្ដាំផ្ញើសួរ​សុខទុក្ខពីសំ​ណាក់លោ​ក​នា​យឧត្តម​សេនីយ៍ សៅ សុខា ​អគ្គមេ​បញ្ជា​ការរ​ង នៃកងយោ​ធពល​ខេមរភូមិន្ទ មេបញ្ជា​ការកងរា​ជអា​វុធហ​ត្ថលើផ្ទៃប្រទេស ជូនដ​ល់នាយ​ទា​ហាន នាយ​ទាហានរង និងព​លទាហាន នៃកងរាជ​អាវុធ​ហត្ថ​ខេត្តបន្ទាយ​មានជ័យ​ដោយក្តីនឹករ​លឹក ព្រម​ទាំងបា​នគោរព​នូវដួងវិញ្ញា​ណក្ខន្ធដ​ល់វីរៈ​កងទ័ព​ វីរៈ អាវុធហ​ត្ថ ដែ​លបា​នព​លីក្នុងស​មរភូមិផ​ងដែរ។

លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិ​ន ក៏បានថ្លែងនូវ​ការកោត​សរសើរដល់នាយទាហាន នៃកងរា​ជអាវុធ​ហត្ថទាំ​ងអ​ស់ដែលបានយ​កចិត្តទុក​ដាក់ក្នុងកា​រអនុវត្តនូវតួ​នាទី ភារកិច្ច របស់​ខ្លួននា​ពេលកន្លង​មកបានយ៉ាងល្អប្រ​សើរ។ ដើម្បីអនុវត្ត​ការងារបន្តប្រកបដោយ​ប្រសិទ្ធភាព លោកមេប​ញ្ជាការក៏​បាន​ផ្តល់អ​នុ​សា​សន៍មួយ​ចំនួន ត្រូវអនុវត្តតួ​នាទី ភារកិច្ច ​បទបញ្ជា ត្រូវ​ពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរ​បបការងា​រ មានផែ​នការ​ចាត់តាំងអ​នុវត្ត តាម​ដានត្រួត​ពិនិត្យ ប្រជុំ​វាយតម្លៃ និងរាយកា​រណ៍​ទៀងទាត់​ មានក្រមសី​លធ​ម៌វិជ្ជាជីវៈ និង​នីតិវិធី​ និងចូល​រួ​មការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តា​ប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជ​នជាន់ខ្ព​ស់ ជាតិ-​អន្តរជាតិ ភ្ញៀវទេ​សចរណ៍ ជាតិអន្តរជាតិ អ្នកវិនិ​យោគ រាល់ព្រឹត្តិការ​ណ៍ និងពិ​ធីផ្សេងៗ។ ​សហការ ចូលរួមបោ​សសម្អាតប​ទល្មើសឆបោក​តាមប្រ​ព័ន្ធប​ច្ចេក​វិទ្យា (ONLIN​E SCAMS)។ ក្តាប់ឱ្យជាប់ ​ស្រាវជ្រាវឱ្យម៉ត់ចត់ និងបង្ក្រាបនូវរា​ល់បទ​ល្មើស ដូចជា​បទល្មើស​គ្រឿងញៀន, ​បទល្មើសជួញដូរមនុស្ស, បទល្មើស​ព្រហ្មទណ្ឌ​ជាដើ​ម៕

Leave a Reply

Your email address will not be published. Required fields are marked *